ELECTRIC POWER-ASSISTED STEERING
អ្នកដែលធ្លាប់ប្រើប្រាស់រថយន្ត Ford ពីមុនតែងតែសរសើរពីគុណភាពរថយន្ត Ford។ បច្ចេកវិទ្យាមួយដែលធ្វើឲ្យរថយន្ត Ford ពីរថយន្តដទៃគឺចង្កូតរបស់រថយន្ត។ ចង្កូតបូមអេឡិចត្រូនិចធ្វើឲ្យមានភាពងាយស្រួលក្នុងការបញ្ជាលើចង្កូត និងធ្វើឲ្យការបើកបរកាន់តែមានភាពរលូន។
ចង្កូតឆ្លាតវៃ
- ដោយសារតែចង្កូតបូមអេឡិចត្រួនិចជាប្រភេទចង្កូតដែលប្រើភ្លើងខុសពីចង្កូតបូមធម្មតា ដូច្នេះចង្កូតត្រូវបាន set ដោយ program។ ដោយឡែក ត្បិតតែចង្កូតប្រើភ្លើងក៏ពិតមែន វាមិនអាស្រ័យទៅលើម៉ាស៊ីនរថយន្តនោះទេ។ នៅពេលរថយន្តអស់ប្រេង ឬរលត់នៅតាមផ្លូវ ចង្កូតរថយន្តនៅអាចបត់បានដដែល។
- អាស្រ័យហេតុនេះ យើងអាចកាត់សន្សំសំចៃប្រេងឥន្ធនៈបានដល់ 5% ដោយសារតែអ្នកអាចធ្វើការផ្លាស់ប្ដូរ Program របស់ចង្កូតរថយន្តទៅតាមកាលៈទេសៈរបស់ផ្លូវ។
របៀបដំណើរការ
- ចង្កូតបូមអេឡិតត្រូនិច ជួយឲ្យការបង្វិលចង្កូតមានភាពធូរងាយស្រួលបត់បែនទៅតាមកាលៈទេសៈរបស់ផ្លូវ។