ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត

ពេលបើករថយន្តឡើងចំណោតក៏ជាការធ្វើតេស្តមួយទៅលើសម្ថតភាពការបើកបររបស់អ្នកដែរ ជាពិសេសនៅពេលមានរថយន្តខាងក្រោយឈប់គៀកនឹងរថយន្តអ្នក។ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោតជួយទប់រថយន្តមិនឲ្យរអិលថយក្រោយទៅប៉ះរថយន្តដទៃជាពិសេសនៅពេលរថយន្តឈប់គៀកៗគ្នា។

របៀបដំណើរការ

  • ប្រព័ន្ធសេនសឺធ្វើការវាស់ពីកម្រិតកម្ពស់នៃទួល ប្រសិនបើអ្នកឈប់រថយន្តនៅលើទួលដែលអាចនឹងធ្វើឲ្យរថយន្តរអិលថយក្រោយ នោះប្រព័ន្ធទប់លំនឹងពេលឡើងចំណោតនឹងដំនើរការដោយស្វ័យប្រវត្តិ។
  • នៅពេលអ្នកដកជើងចេញពីហ្វ្រាំងទៅគងលើហ្គាវិញ ប្រព័ន្ធនេះនឹងធ្វើការចាប់ហ្វ្រាំងរយៈពេល 3វិនាទី ដើម្បីទុកពេលឲ្យអ្នកធ្វើការជាន់ហ្គា។

Perfect hill starts every time

  • នៅពេលម៉ាស៊ីនមានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់រថយន្តមិនឲ្យរអិលថយក្រោយ ប្រព័ន្ធទប់លំនឹងរថយន្តនឹងធ្វើការព្រលែងហ្វ្រាំង ពេលនោះអ្នកអាចបើកទៅមុខបានដោយមិនរអិលកង់ថយក្រោយ។
  • ដោយសារប្រព័ន្ធនេះដំណើរការទាំងពេលឡើង និងចុះចំណោត អ្នកពុំចាំបាច់បារម្មណ៍ទៀតនោះទេនៅពេលឈប់ឡាននៅលើទួល។​

Available on: